ថ្ងៃពុធ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុគម្រោងប្រព័ន្ធដំណាក់អំពិល បានចុះតាមដាននិងពិនិត្យ ការអនុវត្តចំការបង្ហាញផលិតកម្មដំណំាបន្លែ(ស្ពៃ) នៅភូមិស្រែល្វា ឃុំត្រពាំងជង និងដំណាំប្រាក់ចំណូល (ត្រសក់ទ្រើង) ភូមិចំការអូរ ឃុំត្រពាំងជងខេត្តពោធិ៍សាត់។បើតាមការសង្កេតជាទូទៅការអនុវត្តរបស់កសិករតាមបច្ចេកទេសកសិកម្មល្អ និងអាចប្រមូលផលជាបណ្តើៗ (ចំពោះត្រសក់) និងស្ពៃចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម