មាតិកា
ការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅ ឃុំ កំពង់លួង រហូតដល់ឃុំ ស្នាអន្សារ ស្រុកក្រគរ
ចេញ​ផ្សាយ ១១ ធ្នូ ២០២០
96

ថ្ងៃព្រហស្បតិ៍១០រោច  ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែ ធ្នូ ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាននាយសង្កាត់កំពង់លួង យោធាខេត្ត  ដោយប្រើកម្លាំងសរុប  ១២ នាក់ មធ្យោបាយកាណូតចំនួន០៤ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅ ឃុំ កំពង់លួង រហូតដល់ឃុំ ស្នាអន្សារ ស្រុកក្រគរ  ជាលទ្ធផល បាន ០១ករណី ទាញបំផ្លាញចោល ៖
 _ របាំងស្បៃមុង ០៦ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ
_ លូកងស្បៃមុង ៦ មាត់
 _ បង្គោលចំនួន ៦៥០ ដើម
 _ ចាក់លែងត្រីចំរុះ ២០គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter