ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ យោធាខេត្ត និងប៉ូលីសស្រុក បានចុះប្រតិបត្តិការតរួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច
ជ្រោយវែង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល ចំនួន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ៤ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ៧ មាត់
_ បង្គោលចំនួន ២៩០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៣៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម