ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នំា២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត ពោធិ៍សាត់ រួមជាមួយ ក្រុមមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាកណ្តៀងបានចុះត្រួតពិនិត្យ ស្ថានភាពដំណាំបន្លែ នៅចំការរបស់កសិករ ឈ្មោះ ទេព ភារិទ្ធ អាយុ ២៧ឆ្នាំ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលដំាដំណំាត្រសក់លើផ្ទៃដី ១០អា មកទល់ពេលនេះ ដំណំាត្រសក់បានរយ:ពេល៥០ថ្ងៃ និងកំពុងប្រមូលផលបណ្តើរៗ ហើយ បើតាមលក្ខណៈបច្ចេកទេសត្រសក់អាចប្រមូលផលបាននៅអាយុ ៣៥ថ្ងៃ ទៅ ៤០ថ្ងៃ បន្ទាប់ពីដាំរួច។ ជាក់ស្តែងដំណំាត្រសក់គាត់បានប្រមូលផលបានចំនួន៥០គ.ក្រដោយលក់បានតំលៃ២០០០រៀល/គ.ក ។ តំលៃនេះ ដែលជាតំលៃសមរម្យ ធ្វើអោយកសិករពេញចិត្ត និងខិតខំក្នុងការដំណំាត្រសក់នេះ។ ក្រៅពីដំណំាត្រសក់ គាត់មានដំាដំណំាស្ពៃក្រញ៉ាញ់ លើផ្ទៃដី ៦អា កំពុងប្រមូលផលបណ្តើរៗដោយលក់តំលៃ ២ ០០០រៀល/គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម