មាតិកា
សកម្មភាព ចុះពិនិត្យវឌ្ឍនភាព នៃការចិញ្ចឹមបង្កងរបស់កសិករឈ្មោះ លីដា នៅភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ ធ្នូ ២០២០
141

ថ្ងៃសុក្រ ១១រោច ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ភុំ វិមល នាយខណ្ឌ និង លោក នាយផ្នែករដ្ឋបាលជលផលស្ដីទី ក្រគរ រួមនិងមន្ត្រី បានចុះពិនិត្យវឌ្ឍនភាព នៃការចិញ្ចឹមបង្កងរបស់កសិករឈ្មោះ លីដា នៅភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុក ក្រគរ ។បើតាមសង្កេតបច្ចុប្បន្ននេះមានការរីកចំរើន គួរឲ្យកត់សំគាល់ ដោយបានលក់បង្កងសាច់ ១គក្រ តំលៃ ៩៥០០០៛ និង បង្កង មេបាមួយគូរ តំលៃ ២០០ ០០០៛។ ចំណែកកសិករនៅ ឃុំត្នោត ជុំ ស្រុក ក្រគរ កំពុងរៀបចំ អាង
បង្កាត់ភ្ញាស់ និង ចិញ្ចឹមបង្កងផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter