មាតិកា
ចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងកើតព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ១៣ ធ្នូ ២០២០
91

ថ្ងៃសៅរ៍១២រោច ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ យោធាខេត្ត និងប៉ូលីសស្រុក បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច 
ខាងកើតព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល  ស្រុកកណ្ដៀង ជាលទ្ធផល ចំនួន ០១ ករណី 
វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងស្បៃមុងចំនួន ៣ ខ្សែ ប្រវែង ៥១០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ៥ មាត់
 _ បង្គោលចំនួន ១៧៥ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ២០ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter