ថ្ងៃសៅរ៍១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារទូរទស្សន៍កម្ពុជា(ទទក) ខេត្តពោធិ៍សាត់ បានសហការជាមួយក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ចុះរៀបចំធ្វើបទយកការណ៍នៅកន្លែងចិញ្ចឹមគោមេផលិតកូន បង្កាត់ពូជដោយ សិប្បនិម្មិត ម្ចាស់ឈ្មោះ សន លន់ មានទីតាំងស្ថិតនៅភូមិ ផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដែលបច្ចុប្បន្នមានគោសរុបចំនួន៥០ក្បាល។
៚គាត់បានចាប់ផ្តើមចិញ្ចឹមគោមេ ចំនួន២០ក្បាលនៅចុងឆ្នាំ២០១៩ និងដោយមើលឃើញសក្តានុពល មានការទិញ បញ្ចូលថែមជាបន្តបន្ទាប់ពីតាមភូមិក្នុងខេត្តនិងក្រៅខេត្ត។
៚៚ការចិញ្ចឹមបានអនុវត្តតាមបច្ចេកទេស ដើម្បីបង្កាត់ពូជតាមលក្ខណៈសិប្បនិម្មិត ដោយមានការគាំទ្រពីមន្រ្តីបច្ចេកទេស ការិយាល័យផលិតកម្ម និងបសុព្យាបាល ជាលទ្ធផលមកទល់ចុងឆ្នាំ២០២០នេះ បង្កាត់បានចំនួន ០៩ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម