មាតិកា
ទិវាចំការបង្ហាញដំណំាស្ពៃខ្មៅ នៅភូមិព្រះចំបក់ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ ធ្នូ ២០២០
125

ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែធ្នូឆ្នំា២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានចូលរួមទិវាចំការបង្ហាញដំណំាស្ពៃខ្មៅ នៅភូមិព្រះចំបក់ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់  របស់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប មានការគំាទ្រថវិកាពី JICA ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ដោយមានអ្នកចូលរួមសរុប ២២ នាក់/ស្រី១០នាក់។ 
៚តាមការវិភាគសេដ្ឋកិច្ចរបស់ កសិករ បង្ហាញ  ដួង ណុប ភេទ ប្រុស អាយុ ៤៦ឆ្នំា ដំណំាស្ពៃខ្មៅ បានដាំលើផ្ទៃដី ៤អា ហើយដំណំាស្ពៃខ្មៅអាចប្រមូលផលបាននៅអាយុ៤៥ថ្ងៃ-៥៥ថ្ងៃ និង ទទួលទិន្នផលក្នុង០១វគ្គ សរុបចំនួន ៩២០គ.ក្រ លក់ក្នុង១គ.ក តម្លៃ ២០០០រៀល~ទទួលបានចំណូលសរុប១.៨៤០.០០០រៀល ក្នុង១វគ្គដំណំា~ចំណាយសរុប ១០០.០០០រៀល (មិនគិតកំលាំងពលកម្ម) និង ចំណេញសរុប ១.៧៤០.០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter