ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែ ធ្នូ ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ភ៉ំ វិមល នាយខណ្ឌ លោក ឆាយ មន នាយរងខណ្ឌ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួម នាយផ្នែកក្រគរ
នាយសង្កាត់កំពង់លួង យោធាខេត្ត មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងសរុប ១៩ នាក់ មធ្យោ បាយកាណូតចំនួន០៤ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់
ពោធិ៍សាត់ -កំពង់ឆ្នាំង(តំបន់ ក ដប)ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០២ ខ្សែ ប្រវែង ៨៥០ម៉ែត្រ
_ ក្បាលបរ ចំនួន ០២ គ្រឿង
_ របាំងស្បៃមុង ៤ខ្សែ ប្រវែង ៨០០ ម៉េត្រ
_ លូកងស្បៃមុង ចំនួន ៤ មាត់
_ រឹបអូសបាន បង្គោលចំនួន ២៥០ ដើម
_ ចាក់លែងត្រីចំរុះ ២៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម