ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវថ្ងៃទី១៥
ខែធ្នូ ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិលបានរួមសហការ
ជាមួយកម្លាំងយោធាខេត្តបានចេញប្រតិបត្តិការចុះទៅចំណុច បឹងឆក់ពៀរលើ ភូមិក្អមសំណ ឃុំមេទឹក ស្រុក បាកានបានប្រទះ ឃើញការ នេសាទដោយប្រើឧបករណ៏ទំនើបកម្លាំងសមត្ថកិច្ចចម្រុះបានឯកភាពធ្វើការបំផ្លាញចោលនៅនិងកន្លែងបាន០១ករណី វត្ថុតាងរួមមាន ៖
- លូ ស្បៃមុងចំនួន ០៤មាត់
- របាំងស្បៃមុងប្រវែង ៣២០ម( ចំនួន ០២ខ្សែ )
- បង្គោលចំនួន ២៦០ដើម
- ត្រីចម្រុះចាក់លែងទម្ងន់ ៩គ.ក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម