ថ្ងៃ ពុធ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ លោក ឆាយ មន នាយរងខណ្ឌ ដោយ មានការចូលរួម លោកនាយផ្នែកក្រគរ លោកនាយ សង្កាត់កំពង់លួង មន្ដ្រីបរិស្ថាន យោធាខេត្ត កម្លាំងសរុប ២២នាក់ មធ្យោបាយកាណូតចំនួន ០៥ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅព្រំប្រទល់ ពោធិ៍សាត់ កំពង់ឆ្នាំង(តំបន់ ក ដប)ឃុំអន្សាចំបក់ ស្រុកក្រគរ
ជាលទ្ធផលបាន ០២ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_ របាំងសាច់អួនចំនួន ០៣ ខ្សែ ប្រវែង ៩០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៣ គ្រឿង
_របាំងស្បៃមុងចំនួន ០៤ ខ្សែ ប្រវែង ៨០០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ០៤មាត់
_ បង្គោលចំរឹងចំនួន ៣៥០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៣៥ គីឡូក្រាម ។
ជាចុងក្រោយ លោកប្រធានមន្ទីរ បានផ្ដាំផ្ញើ ដល់ក្រុមការងារ ឲ្យពង្រឹង ការអនុវត្ដច្បាប់ និងការងារបង្រ្កាបបទល្មើសជលផលបន្ថែមទៀត និងធ្វើជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម