មាតិកា
សកម្មភាព ត្រួតពិនិត្យស្ថានភាពជំងឺគោ ក្របី ក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
158

ថ្ងៃព្រហស្បត្តិ៍ ៣កើត ឆ្នាំ ជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ខែ ធ្នូ ឆ្នាំ ២០២០ លោក ផាត់ សារុន និង ក្រុមកាងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងមន្រ្តីផ្នែក ផប ស្រុកបាកានបាន ចុះត្រួតពិនិត្យស្ថានភាពជំងឺគោ ក្របី ក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការសាក់សួរ និងអង្កេតផ្ទាល់ គឺ៖ ម្ចាស់សត្វឈឺមាន ០៥គ្រួសារ មានសត្វគោ ក្របីសរុបចំនួន១១៤ក្បាល/ គោចំនួន១២ក្បាល  មានក្របីឈឺសរុបចំនួន១៨ក្បាល និងបានងាប់ ១១ ក្បាល និងកំពុងព្យាបាល បានធូរស្រាលចំនួន០៧ក្បាល ដោយភ្នាក់សុភាពសត្វភូមិរបស់យើង ។ ចាប់ផ្តើមឈឺ ថ្ងៃទី១០ /១២/២០២០ និងមានសញ្ញាគ្លីនីក សង្ស័យសារទឹក (  ត្បៀតក ពិបាកដកដង្ហើម )និងបានយកវត្ថុវិភាគបាន ចំននួន០១ ផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វបានរួចរាល់ហើយ ។
ជាធម្មតា ការចិញ្ចឹមទំលាប់ចិញ្ចឹម ឃ្វាលជាអចិន្ត្រៃយ៍នៅវាលទំនាបមាត់បឹងទន្លេសាប សឹងពេញ១ឆ្នាំៗ  លុះមានករណីទឹកជំនន់បឹងទន្លេសាបឡើងខ្លាំង ប្ញុមានគោ ក្របីផ្ទះជំងឺ  និងងាប់  ទើបដេញសត្វឡើងមកភូមិ ។ ហ្វូងក្របីទាំងអស់នោះកម្របានចាក់វ៉ាក់សាំងតាមកម្មវិធីយុទ្ធនាការរបស់យើង។ក្រុមការងារបានផ្សព្វផ្សាយនិងវិធានការទប់ស្កាត់ ដោយស្រោចទឹកចាក់ថ្នាំសម្លាប់មេរោគលើសាកសពក្របីងាប់ និងហាមឃាត់មិនឱ្យវះ ឱ្យយកទៅកប់ត្រឹមត្រូវ និង បានផ្តល់សំភារ:បរិក្ខា និងថ្នាំព្យាបាលសត្វ មួយចំនួនដល់ភ្នាក់សុខភាពសត្វភូមិផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter