ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់កម្មវិធី ASPIRE ប្រចាំឆ្នាំ២០២០ និងជំរុញការងារ បញ្ចូលបញ្ជីឈ្មោះកសិករក្នុងប្រព័ន្ធព័ត៌មាន (MIS) ក្រោម
អធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងមានការចូលរួមពីសំណាក់តំណាងអង្គការអិបដូ តំណាងក្រុមហ៊ុនកសិករចំណាន មន្ត្រីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក/ក្រុង ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំសរុបចំនួន ៥៣រូប/ស្រី ១៩រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម