ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែបុស្ស ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានចូលរួមទិវាចំការបង្ហាញដំណំាស្ពៃ ជើងទា នៅភូមិស្រែល្វា ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ របស់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលមានកសិករចូលរួមសរុប ២៥នាក់/ស្រី១៥នាក់។ តាមរយៈការវិភាគសេដ្ឋកិច្ចរបស់កសិករ បង្ហាញ មានឈ្មោះ ជ័យ ចាន់ថុល ភេទ ប្រុស ដំណំាស្ពៃជើងទា ទទួលបរិមាណផលសរុបចំនួន ១ ៧៥៥គ.ក្រ និងលក់បានក្នុង១គ.ក្រ តម្លៃ ១៥០០រៀល ចចំណូលសរុបពីការលក់ បាន ២ ៦៣២ ០០០រៀល ចំណាយសរុប ៤៥៩ ០០០រៀល/១វគ្គ និង ចំណេញសរុប ២ ១៧៣ ៥០០ រៀល/១វគ្គ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម