ថ្ងៃព្រហស្បត៏ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ផ្នែករដ្ឋបាលជលផល រាំងទិល សហការជាមួយ កម្លាំងប៉ូលីសសេដ្ឋកិច្ច ប៉ូលីសអធិការស្រុកបាកាន ប៉ុស្តិនគរបាលមេទឹក មេភូមិព្រែកក្រ យោធាខេត្ត និងសហគមន៏ នេសាទ ព្រែកក្រ បានចុះប្រតិបត្តិការនៅចំណុច បឹងក្រសារ បឹងក្រសោមពោ ព្រែករានអំបិល និងកោះគ្របបាយព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកានបានប្រទះឃើញការនេសាទដោយប្រើឧបករណ៏ទំនើប កម្លាំងសមត្ថកិច្ចនេសាទចម្រុះបានឯកភាពគ្នាធ្វើការបំផ្លាញចោលនៅនឹងកន្លែង បានចំនួន ០១ករណីវត្ថុតាងរួមមាន ៖
- ក្បាលបរ ចំនួន ១២គ្រឿង
- របាំងសាច់អួនប្រវែង ៣២០០ម
( ចំនួន ០៥ខ្សែ )
- បង្គោលចរ៉ឹងចំនួន ២.៧៥០ដើម
- ត្រីចម្រុះចាក់លែង ១០០គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម