ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានចូលរួមទិវាចំការបង្ហាញដំណាំប្រាក់ចំណូល (ត្រសក់ទ្រើង) នៅភូមិចំការអូរ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ របស់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប មានការគំាទ្រថវិកាពី JICA ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងមានការចូលរួមពីកសិករអនុវត្តគម្រោង សរុប ៤២នាក់/ស្រី ១៩នាក់។តាមការវិភាគសមិទ្ធផលសេដ្ឋកិច្ចរបស់ កសិករ បង្ហាញ មានឈ្មោះ គាំ អៀត ភេទប្រុស អាយុ ៣៥ឆ្នាំ បានអនុវត្តផ្ទៃដីដាំដុះ ១ ០០០ម៉ែត្រការ៉េ ទទួលបានបរិមាណផលសរុប ២ ០៥០ គ.ក ដោយលក់ក្នុង១គ.ក្រ តម្លៃ ៥.០០ រៀល( ដោយសារត្រសក់ចុះថោកខ្លាំងនៅលើទីផ្សារ) ធ្វើឱ្យទទួលបានចំណូលសរុបត្រឹមតែ ១ ០២៥ ០០០រៀល ហើយចំណាយសរុបអស់ ៥៥០ ៩០០រៀល ដូចនេះគាត់ទទួលប្រាក់ចំណេញតែ៤៧៤ ១០០រៀល ប៉ុណ្ណោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម