ថ្ងៃសៅរ៍ -អាទិត្យ ៥-៦កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩- ២០ ខែ ធ្នូ ឆ្នាំ ២០២០ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់រួមជាមួយ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកានដោយមានការចូលរួមពី នាយផ្នែករដ្ឋបាលជលផលរាំងទិល លោក មេឃុំ មេទឹក អធិការរងប៉ូលីសស្រុកបាកាន នាយសង្កាត់ជលផលបាកាន ប៉ូលីសឃុំមេទឹក មេភូមិដីរនាត គណៈកម្មការ និងសមាជិកសហគមន៏ នេសាទដីរនាត និងបុគ្គលិក អង្គការFACT បានបដិភាគចូលរួមសហការ សំរបសំរួលបោះឆ្នោតជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មការសហគមន៍នេសាទដីរនាត ចំនួន ៥ រូប ដែលមិនមកបំពេញការងារ ។
ក្រុមការងារបានជួយសំរបសំរួល លក្ខខន្តិក: បទបញ្ជារផ្ទៃក្នុង និងផែនការគ្រប់គ្រងជូនសហគមន៍នេសាទដីរនាតឡើងវិញ ដើម្បីមានមូលដ្ឋានអនុវត្តឲ្យមានប្រសិទ្ធភាពនៅពេលអនាគត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម