មាតិកា
ការ ត្រួតពិនិត្យ ស្ថានភាពដំណាំបន្លែ នៅចំការរបស់កសិករ ឈ្មោះ ឡាង សុខេង ភេទស្រី អាយុ ២០ឆ្នំា រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ ធ្នូ ២០២០
113

ថ្ងៃអាទិត្យ៦កើត រោច ខែបុស្ស  ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០  ខែធ្នូ ឆ្នំា២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត ពោធិ៍សាត់ រួមជាមួយ ក្រុមមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាកណ្តៀងបានចុះត្រួតពិនិត្យ ស្ថានភាពដំណាំបន្លែ នៅចំការរបស់កសិករ ឈ្មោះ ឡាង សុខេង ភេទស្រី អាយុ ២០ឆ្នំា រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដំាដំណំាស្ពៃចង្កឹះ លើផ្ទៃដី ៥អា ដែលដំាបានរយះ៣៥ថ្ងៃ និងកំពុងប្រមូលផលបណ្តើរៗ ក្នុងនោះដំណំានេះអាចប្រមូលផលបាននៅអាយុ ៣៥ថ្ងៃ - ៤០ថ្ងៃ   
បន្ទាប់ពីដំារួច។ជាក់ស្តែងនៅលើទីផ្សារ ដំណំាស្ពៃចង្កឹះ មានតម្លៃ ២០០០រៀល/គ.ក ។ ក្រៅពីដំណំាស្ពៃចង្កឹះគាត់មានដំាស្ពៃក្រញ៉ាញ់ មានផ្ទៃដី៥អា ទើបនឹងដំាបាន២ថ្ងៃ ។តំលៃនេះ ដែលជាតំលៃសមរម្យ ធ្វើអោយកសិករពេញចិត្ត និងខិតខំដើម្បីតម្រូវការទីផ្សា។

ចំនួនអ្នកចូលទស្សនា
Flag Counter