មាតិកា
ប្រជុំក្រុមប្រឹក្សាឃុំមេទឹក ទប់ស្កាត់ការផ្ទុះជំងឺ សារទឹកគោ ក្របី នៅឃុំមេទឹក
ចេញ​ផ្សាយ ២៣ ធ្នូ ២០២០
107

ថ្ងៃ អង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២០ លោក ផាត់ សារុន និងក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យសបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងផ្នែក ផ.ប ស្រុកបាកាន បានចូលរួមប្រជុំក្រុមប្រឹក្សាឃុំមេទឹក ដោយមានការចូលរួមពី ក្រុមប្រឹក្សារឃុំ លោកមេប៉ុស្តិ៍ មេភូមិនៃឃុំមេទឹកទាំងអស់។ គោលបំណងជារួម គឺសហការគ្នាទប់ស្កាត់ការផ្ទុះជំងឺ សារទឹកគោ ក្របី នៅឃុំមេទឹក។ ក្រុមការងារជំនាញបានផ្តល់គំនិតនិងលើកពីវិធានការទប់ស្កាត់ជំងឺសំខាន់ៗដូចជា៖
  ១- សត្វឈឺត្រូវរាយការណ៍និង ព្យាលបន្ទាន់ទៅភ្នាក់សុខភាពសត្វភូមិ
 ២-សត្វងាប់មិនត្រូវវះកាត់យកសាច់លក់ឬ ជាអាហារ ទេ
 ៣- បើមានឈ្មួញដឹកនាំគោ ក្របី ឈឺ ប្ញុ ងាប់ ចេញ ពីភូមិសូមរាយការណ៍បន្ទាន់ទៅលោកមេប៉ុស្តិ៍រដ្ឋបាលមេទឹកប្ញុ ការិ.ជំនាញ ប្ញុ ផ្នែក ផ បស្រុកបាន ដើម្បីអនុវត្តវិធានបសុពេទ្យ នៃច្បាប់សុខ ភាពសត្វ និងផលិកម្មសត្វ ។
 ៤-រៀបចំកម្មវិធីចាក់វ៉ាក់សាំងសារទឹក គ្រប់ភូមិដែលមិនទាន់មានផ្ទុះជំងឺគោ ក្របី ។ 
ជាផែនការអនុវត្តបន្ត ក្រុមការងារនិងភ្នាក់សុខភាពសត្វភូមិចុះរៀបចំសាឡុង និងផ្សព្វផ្សាយដល់ម្ចាស់សត្វ នៅភូមិចិន្តាយ ដែលនឹង ចាក់វ៉ាក់សាំងនៅ ថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ ២០២០  និងបន្តចាក់ទៅភូមិដទៃទៀត។ 
ចំពោះស្ថានភាពជំងឺគោ ក្របី នៅភូមិត្រាង ឃុំ មេទឹក ស្រុកបាកាន នៅថ្ងៃនេះមិនមានឈឺបន្តទៀតទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter