ថ្ងៃអង្គារ៍៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទូីរ បានចូលរួមកិច្ចប្រជុំគណៈកម្មការទប់ស្កាត់ ការពារការរីករាលដាលជំងឺកូវីដ ១៩ក្នុងខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយ ឯឧ អុឹង គឹមលាង អភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះរៀបចំឡេីងដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈភ្ញៀវបរទេស និងបងប្អូនពលករខ្មែរដែលបានមកពីបណ្ដាប្រទេសមួយចំនួន ត្រូវចាំបាច់ធ្វេីចត្តាឡីស័កឱ្យបានមុឺងម៉ាត់ ទៅតាមសេចក្តីអំពាវនាវដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម