ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានចុះតាមដាននិងត្រួតពិនិត្យ ស្ថានភាពដំណំាបន្លែ របស់កសិករបង្ហាញដំណំា ប្រាក់ចំណូល ឈ្មោះ ស៊ុន ពិសី ភេទប្រុស អាយុ ២៧ឆ្នំា បង្ហាញលើដំណំា សណ្តែកកួរ ផ្ទៃដី២០អា នៅភូមិដប់បាត សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ។
ដំណំាសណ្តែកកួរនេះ ដំាបានរយ:ពេល ១ខែ បើតាមបច្ចេកទេស អាចប្រមូលផលបាននៅអាយុ៥០ថ្ងៃ-៥៥ថ្ងៃ បន្ទាប់ពីដំារួច។
ក្រៅពីដំណំាសណ្តែកកួរនេះគាត់ដំាដំណំាត្រឡាច លើផ្ទៃដី ៥អា ដំណំានេះអាចប្រមូលផលបាននៅអាយុ ៥៥ថ្ងៃ -៦០ថ្ងៃបន្ទាប់ពីដំារួច បច្ចុប្បន្នប្រមូលផលបណ្តើរៗហើយ។ កសិករបានលើកឡើងថា តាមបទពិសោធន៍ជាក់ស្តែង ជាទូទៅគាត់ចំណាយអស់សរុប ២៥០.០០០រៀល/១វគ្គ (ដោយមិនគិតកំលំាងពលកម្ម ) និងលក់បាន១គ.ក តម្លៃ ២.៥០០រៀល បើតាមការប៉ាន់ស្មានបរិមាណផលបានសរុប ២.២៥០គ.ក~ចំណូលសរុប ៥.៦២៥.០០០រៀល/១វគ្គ និង ចំណេញបាន ៥.៣៧៥.០០០រៀល/១វគ្គ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម