មាតិកា
កិច្ចប្រជុំជាមួយ ក្រុមការងារគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាបនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
120

ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត បានចូលរួមកិច្ចប្រជុំជាមួួយក្រុមការងារគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាបនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលផលពីគម្រោង ដើម្បីធ្វើការតាមដានការអនុវត្តគម្រោង និងការបញ្ចូលលទ្ធផលនៃការវិភាគប្រព័ន្ធក្សេត្របរិស្ថាន ទៅក្នុងផែនការវិនិយោគ៣ឆ្នាំរំកិល ឃុំ-សង្កាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter