ថ្ងៃសុក្រ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៦ ឆ្នាំទី២ អាណត្តិទី៣នៅវេទិកាដោះស្រាយសេចក្តីជូនប្រជាពលរដ្ឋ ( បរិវេណសាលាខេត្ត) វេលាម៉ោង ៨,០០ ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាល.ទីចាត់ការរដ្ឋបាល សាលាខេត្ត និងអង្គភាពចំណុះសាលាខេត្ត អភិបាលស្រុកទាំងប្រាំពីរ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ។ ឯកឧត្តម ម៉ក់ រ៉ា បានបើកកិច្ចប្រជុំ ដោយលើកឡើងរបៀបវារ:ចំនួនបួន ១. ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្ត ៣. របាយការណ៍គណ:កម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត, ៤. បញ្ហាផ្សេងៗ ។ បន្ទាប់ពីដំណើរការតាមរបៀបវារៈរួចមក កម្មវិធី បានបញ្ចប់វេលាម៉ោង១១ព្រឹកនាថ្ងៃដដែល បន្ទាប់ពីជូនដំណឹងកាលបរិច្ឆេទប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៧
នាថ្ងៃទី១១ខែមករាឆ្នាំ២០២១ នៅទីតាំងដដែល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម