ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នំា២០២០ ក្រុមការងារប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានចូលរួមទិវាចំការបង្ហាញផលិតកម្មដំណាំបន្លៃ (ស្ពៃ) នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ របស់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងរំដោះទឹក ភាគខាងលិចបឹងទន្លេសាប មានការគំាទ្រថវិកាពី JICA ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមាន អ្នកចូលរួមសរុប ៤៣នាក់/ស្រី ១៧នាក់។តាមការវិភាគ សមិទ្ឋផលសេដ្ឋកិច្ច របស់កសិករ បង្ហាញសាន សេង ភេទ ស្រី អាយុ ៥០ឆ្នាំ បានអនុវត្តលើផ្ទៃដីដាំដុះ ៥០០ ម៉ែត្រការ៉េ ទទួលបាន បរិមាណផល៨៧០ គ.ក ដោយបាន ក្នុង១គ.ក តម្លៃ ១០០០រៀលនិង ចំណូលសរុប ៨៧០ ០០០រៀល ហើយចំណាយសរុបអស់ ៤០២ ៤០០ រៀល និងប្រាក់ចំណេញ ៤៦៧ ៦០០ រៀល/០១វគ្គ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម