ថ្ងៃ ចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមវិធីទិវាបង្ហាញប្រព័ន្ធកសិកម្មចម្រុះនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុក
បាកាន ខេត្តពោធិ៍សាត់ របស់អនុប្រព័ន្ធស្រោចស្រពវត្តជ្រែ នៃគម្រោង ស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប មានការគាំទ្រថវិកាពីJICA ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុប៤៥នាក់/ស្រី ១៧នាក់ ។ តាមរយៈការវិភាគសេដ្ឋកិច្ចរបស់ក្រុមការងារ លើ កសិករដែលអនុវត្តប្រព័ន្ធកសិកម្មចម្រុះ កសិករឈ្មោះ បេ ថារិន ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលបានចិញ្ចឹមត្រីប្រា ចិញ្ចឹមមាន់ និងដាំបន្លែ ឃើញថា៖
_ ការចិញឹ្ចមត្រីចំនួន៤០០ក្បាល ចំណាយអស់១ ៨៥០ ០០០៛ ចំណូល៣ ០៥០ ០០០៛ និង ចំណេញ១ ២០០ ០០០៛ ។
_ ការចិញ្ចឹមមាន់ ១២០ក្បាល ចំណាយអស់ ១ ៨២០ ០០០៛ ចំណូល ២ ៦២០ ០០០៛ ចំណេញ ៨០០ ០០០៛
-បន្លែ ១០០ម៉ែត្រការ៉េ ចំណាយ ១២០ ០០០៛ ចំណូលសរុប៣៤៥ ០០០៛ និង ចំណេញសរុប២២៥០០០៛ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម