ថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ យោធាខេត្ត និងប៉ូលីសស្រុកបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុច
កោះដូនមុំ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផល ចំនួន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ៣ ខ្សែ ប្រវែង ៥៣០ ម៉ែត្រ
_ ក្បាលបរស្បៃមុងចំនួន ៥ គ្រឿង
_ បង្គោលចំនួន ១៨០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៦០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម