ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២០ ក្រុមការងារគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានធ្វេីទិវាបន្លែនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ដែលមានកសិករចូលរួមសរុប: ៣៩នាក់/ ស្រី១៨នាក់។ក្រុមការងារ និងកសិករបានធ្វើវិភាគសេដ្ឋកិច្ច លើការងារដាំបន្លែ របស់កសិករធ្ធេីបង្ហាញ ញ៉ែម ចន្ធូ ភេទប្រុស អាយុ៥២ឆ្នាំ បានអនុវត្ត ដាំលើផ្ទៃ៥០០ម៉ែត្រការ៉េ ទទួលបានផលសរុប២០០គីឡូ ដោយលក់ជាមធ្យមបាន ១គីឡូ ៣០០០ រៀល ទទួលបានចំណូលសរុប ៦០០.០០០រៀល
ចំណាយលើធាតុចូលសរុប២០២.០០០រៀល និងចំណេញសរុប៣៩៨.០០០រៀល ក្នុង០១វដ្ឋ ដំណាំបន្លែ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម