ថ្ងៃអង្គារ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានចូលរួម សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម ស្រុកវាលវែង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង ដោយមានកាចូលរួមពី ប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម សរុបចំនួន៨៩៧នាក់ លើ០៤ទីតាំងផ្សេងគ្នា។ ក្នុងពេលនោះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងឃុំអូរសោមទាំងមូល សូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ ជុំវិញការកាប់រាន ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង បើពុំដូច្នោះទេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាល បានផ្តល់ជាអំណោយចែកជូនប្រជាពលរដ្ឋមកពី៦ភូមិ ក្នុងឃុំអូរសោម សរុបចំនួន៨៩៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ភួយ១, ទឹកត្រី២ដប និងទឹកស៊ីអុីវ២ដប។