ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួងបានធ្វើទិវាបន្លែ(ស្ពៃក្រញាញ់)នៅភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានកសិករអនុវត្តគម្រោង ចូលរួម ២២ នាក់/ស្រី ១៥ នាក់។ តាមរយៈការពិភាក្សា និង វិភាគសេដ្ឋកិច្ច កសិករធ្វើបង្ហាញឈ្មោះ ម៉ម រឿម ភេទស្រី អាយុ ៦៣ ឆ្នាំ ដោយអនុវត្តលើផ្ទៃដី ២០០ ម៉ែត្រការ៉េ និងទទួល បរិមាណផល១៤០ គក្រដោយក្នុង១ គក្រតម្លៃ២ ០០០រៀលក្នុង នោះ៖
-ចំណូលសរុប ២៨០ ០០០ រៀល
-ចំណាយសរុប ១៣១ ៥០០ រៀល
-ចំណេញសុទ្ធ ១៤៨ ៥០០ រៀល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម