មាតិកា
ចុះត្រួតពិនិត្យទីតាំងកាប់រានដីព្រៃ នៅគោលដៅមួយចំនួន និងបន្តដំណើរចុះពិនិត្យ ទឹកធ្លាក់ធម្មជាតិអូររកា តំបន់ឆាយរកា
ចេញ​ផ្សាយ ៣១ ធ្នូ ២០២០
158

ថ្ងៃពុធ១រោច ខែបុស្ស  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ និងក្រុមការងារ បានអមដំណើរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង បានបន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងកាប់រានដីព្រៃ នៅគោលដៅមួយចំនួន និងបន្តដំណើរចុះពិនិត្យ ទឹកធ្លាក់ធម្មជាតិអូររកា តំបន់ឆាយរកា ដែល មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីអនុស្ថានីយ៍អូរសោម ស្ថិតក្នុងភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter