មាតិកា
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្នុងភូមិស្ទឹងតាចាន់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣១ ធ្នូ ២០២០
97

ថ្ងៃពុធ០១រោច ខែបុស្ស  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្នុងភូមិស្ទឹងតាចាន់ ឃុំអូរសោម ចំនួន២៥៦នាក់ នៅបរិវេណទល់មុខអនុស្ថានីយ៍អូរសោម។
ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្នុងភូមិស្ទឹងតាចាន់ ចំនួន២៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ភួយ១, ទឹកត្រី២ដប និងទឹកស៊ីអ៊ីវ២ដប៕

ចំនួនអ្នកចូលទស្សនា
Flag Counter