ថ្ងៃសៅរ៍៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រុមការងារប្រព័ន្ធស្រោចស្រពវត្តជ្រែ នៃគម្រោងស្តាវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(JICA) បានចូលរួមធ្វើទិវាចំការបង្ហាញ ផលិតកម្មដំណាំបន្លែ(ស្ពៃ) នៅភូមិម៉ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកចូលរួម៤០នាក់/ ស្រី២២នាក់។តាមរយៈការពិភាក្សា និង វិភាគសេដ្ឋកិច្ច កសិករធ្វើបង្ហាញ០១ក្នុងចំណោមក្រុមកសិករបានបង្ហាញថា:
-ចំណូលសរុប ២៨៥ ០០០ រៀល
-ចំណាយសរុប ៦៦៩ ០០០រៀល
-ចំណេញសុទ្ធ ៣៨៤ ០០០ រៀល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម