មាតិកា
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ បានចុះចែកកូនត្រីពូជ ចំនួន១៨កន្លែង ក្នុងឃុំរំលេច ស្រុកបាកាន
ចេញ​ផ្សាយ ០៣ មករា ២០២១
244

ថ្ងៃសៅរ៏ ៤រោច ខែបុស្ស ឆ្នាំជូតទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី
២ ខែ មករា ឆ្នាំ ២០២១ ផ្នែករដ្ឋបាលជលផល រាំងទិល បានចូល
រួមចុះចែកកូនត្រីពូជ (កូនអណ្តែង) តាមផ្ទះដឹកនាំដោយ ឯកឧត្តម
ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ បានចុះចែកកូនត្រីពូជ (កូនអណ្តែង)ចំនួន ២៥០០ ក្បាលក្នុងមួយគ្រសារនិងចំណី ២៥គក្រ តង់ត្រីចិញ្ចឹមមានទំហ៊ំ ៤ម ×៨ម ស្ថិតក្នុងឃុំរំលេច សរុបចំនួន ១៨គ្រសារ ស្មើ១៨កន្លែង ក្នុងនោះមាន ៖ ភូមិប្រាសាទ០១ កន្លែង ភូមិកំពង់ក្តី ១កន្លែង  ភូមិ ថ្មី០១ កន្លែង ភូមិប្រលាយរំដេង ៥ កន្លែង ភូមិរំលេច ២កន្លែង ,ភូមិកូនត្នោត៣កន្លែង ភូមិ ស្តុកខ្លា២ កន្លែង និង ភូមិរោងតាកុក ចំនួន ៣កន្លែង។

ចំនួនអ្នកចូលទស្សនា
Flag Counter