ថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូតទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃ
ទី៣ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយផ្នែករដ្ឋបាលជលផល រាំងទិលបានចូលរួមពិធីលែងកូនត្រីរបស់គម្រោងមូលនិធិកសិកម្មខ្នាតតូច ស៊ុយ សែមបាកាន នៅឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព
ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ ជា ខេង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកបាកាន មេឃុំទាំង៩ មេភូមិ និង រួមប្រជាកសិក ចិញ្ចឹមត្រីទាំង២៣ គ្រួសារក្នងនោះមានឃុំរំលេច ១៧ គ្រួសារ និងឃុំមេទឹក ០៦គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម