ថ្ងៃអង្គារ ៧រោចខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារឡជីវឧស្ម័នជាតិ(NBP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយទូរទស្សន៍ជាតិ(ទទក)ខេត្តពោធិ៍សាត់ចុះថត និងយកព័ត៌មានដើម្បីរៀបចំចងក្រងជាបទយកការណ៍មួយស្តីពីសកម្មភាព សាងសង់ឡជីវឧស្ម័ន និងអត្ថប្រយោន៍នៃការប្រើប្រាស់ជាថាមពល និងជីធម្មជាតិចំនួន០២កន្លែង ស្មើនិង ពីរគ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុតាលោសែនជ័យ និង ភូមិប្រាសាទ ឃុំ រំលេច ស្រុកបាកាន ០១កន្លែង។ គោលបំណងសំខាន់គឺ ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីអត្ថប្រយោជន៍របស់ឡជីវឧស្ម័នសម្រាប់កសិករ ដើម្បីបង្កើនសន្ទុះនៃការទទួល យកឡជីវឧស្ម័ន ទូទាំងខេត្តពោធិ៍សាត់របស់យើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម