ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារ មន្ទីរ បានចុះពិនិត្យ ការដាំបន្លែត្រសក់ របស់កសិករ ឈ្មោះ ព្រំ អ៊ាង រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។កសិករបានដាំត្រសក់លើផ្ទៃដី ប្រហែល២០អា ដោយប្រើប្រាស់បច្ចេកទេសកសិកម្ម និងចាប់ផ្តើមប្រមូលផលជាលើកដំបូង បានប្រហែល១០គ.ក្រ។ បើតាមការបទពិសោធន៍ធ្លាប់ដាំកន្លងមក អាចបានប្រមូលផលបាន ក្នុង១ថ្ងៃ ៣០០គ.ក្រ សរុបរយៈពេល១៥ថ្ងៃ ប្រហែល៤៥០០គ.ក្រ លក់បានតំលៃ១៥០០-១៨០០រៀល/១គ.ក្រ ដោយយកទៅបោះដុំឱ្យអាជីវករ លក់ដុំ-លក់រាយនៅផ្សារភូពុយ ពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម