ថ្ងៃពុធ៨រោចខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ជា ដែន
មន្រ្តីទទួលបន្ទុកផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកបាកាន
បានរៀបចំប្រជុំភ្នាក់ងារសុខភាពសត្វ ភូមិក្នុងឃុំស្នាមព្រះ ដែលមានការចូលរូមសរុបចំនួន១៨នាក់។កិច្ចគោលបំណងនេះក្នុងគោល បំណង:១-សាកសួរសុខទុក្ខ ការទំនាក់ទំនង និង ពង្រឹងកិច្ចសហការ ២-ស្វែងយល់អំពីស្ថាន ភាពជំងឺសត្វ ពិសេសគោ ក្របីតាមបណ្តាភូមិ និងក្តាប់ឱ្យបានកន្លែងការចិញ្ចឹមសត្វជាលក្ខណ: គ្រួសារតាមបច្ចេកទេស និងរៀបចំផែនការចុះចាក់ វ៉ាក់សាំងសារទឹក គោ ក្របី ឱ្យបានគ្រប់ភូមិ ក្នុងឃុំស្នាមព្រះ ជាផែនការគ្រោងនិងចាប់ផ្តើមបើកយុទ្ធនាការដំបូងនៅភូមិខ្មារនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម