ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម កិច្ចប្រជុំពិនិត្យនិងវាយតម្លៃការដំឡេីងថ្នាក់ និងឋានន្តរស័ក្កិមន្ត្រីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកំណត់អាទិភាពការជ្រេីសរេីសបន្ថែមមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការ នៅសាលប្រជុំសែនពិដោរ នៃអគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាប្រធានអង្គភាពក្រោមឱវាទក្រសួង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម