ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូតទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១១
ខែមករា ឆ្នាំ២០២១ លោក ភុំ វិមល នាយខណ្ឌ នាយផ្នែករដ្ឋបាលជលផលរាំងទិល លោកមេឃុំមេទឹក មេប៉ុស្តិ៍រដ្ឋបាលមេទឹក បានចុះពិនិត្យមើលការចិញ្ចឹមត្រីតាមតង់ផ្កាស្ទិចខ្នាតតូចរបស់ឯកឧត្តម ស៊ុយ សែម នៅឃុំមេទឹក ចំនួន ៦គ្រួសារ និងបានផ្តល់
បច្ចេកទេសបន្ថែមដល់ពួកគាត់ ដូចជាការផ្តល់ចំណី ការថែទាំ និង ជាពិសេសការព្យាបាលជម្ងឺត្រី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម