ថ្ងៃ អង្គារ១៤រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ផាត់ សារុន ប្រធានការិយាល័យ បានដឹកនាំ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោក្របី នៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីពង្រឹងសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី ជូនប្រជាកសិករ។ លទ្ធផលចាក់វ៉ាក់សាំង គោ/ក្របី សរុបបានចំនួន ២០៧ក្បាល/ក្របី ១៦ក្បាល និងបានគ្រោងរៀបចំដាក់ផែនការ បន្តសកម្មភាពចាក់វ៉ាក់សាំងនៅភូមិត្រាំពែរ ឃុំស្នាមព្រះ ស្រុកបាកាន បន្ថែមទៀត។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារ បានផ្តល់សម្ភារ:បរិក្ខា បសុពេទ្យនិងថ្នាំព្យាបាលសត្វមួយចំនួន ព្រមទាំងណែនាំបច្ចេកទេសបន្ថែមក្នុងការតាមដាន ឃ្លាំមើល ជំងឺឆ្លងសត្វ និងព្យាបាលសត្វ ដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម