មាតិកា
កិច្ច ប្រជុំអាណត្តិជាមួយផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុក-ក្រុង ប្រចាំខែ មករា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ មករា ២០២១
88

ថ្ងៃពុធ១៥រោច ខែបុស្ស  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅ ការិយាល័ផលិតកម្មនិងបសុព្យាបាលបានធ្វើការប្រជុំអាណត្តិជាមួយផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុក-ក្រុង ប្រចាំខែ មករា ឆ្នាំ២០២១ ដែលដឹកនាំដោយ ផាត់  សារុន ប្រធានការិយាល័យ ក្នុងគោលបំណង:របាយការណ៍ លទ្ធផលនៃសកម្មភាពអនុវត្ត បញ្ហា កាលំបាក ដំណោះស្រាយនិងសំណូមព ផែនការនិងទិសដៅអនុវត្តសម្រាប់ខែបន្ត។ 
លទ្ធផលនៃកិច្ចប្រជុំ : ស្ថានភាពជំងឺសត្វ ជាពិសេសគោ ក្របីគឺមិនមានបញ្ហាគួរឱ្យកត់សម្គាល់ទេ(សារទឹកនិងអុតក្តាម ) សកម្មភាពចាក់វ៉ាក់សាំងសារទឹក គោ ក្របី ការអនុវត្តន៍ផែនការឆមាសទី២/២០២០និងបន្តអនុវត្តបញ្ចប់ដើមឆ្នាំ២០២១នេះ ។
ចំពោះ ការធ្វើអាជីវកម្មពិឃាតសត្វសម្រាប់ឆ្នាំ២០២១  លិខិតអនុញ្ញាតធ្វើនៅច្រកចេញ-ចូលតែមួយនៃសាលាខេត្ត ប៉ុន្តែជំនាញ ត្រូវមានការ ត្រួតពិនិត្យ និងពង្រឹងការអនុវត្តន៍បច្ចេកទេសជាប្រចាំ បង្កើនការត្រួតពិនិត្យចលនាសត្វដើមទី និងចុងទី,ការងារផលិតកម្មសត្វ: ការងារបង្កាត់សិប្បនិម្មិត គោ  និងជ្រូក   , កន្លែងចិញ្ចឹមសត្វឬ កសិដ្ឋានសត្វ  និងពង្រឹងថែរក្សាដំណាំចំណីសត្វ ការងារសាងសង់ឡជីវឧស្ម័ន NBP និងឡជីវឧស្ម័នកម្ពុជា-ចិន និង ពង្រឹងការទទួលខុសត្រូវរបស់ម្នាក់ៗ តាមផ្នែក(ផ្នែកស្រុក-ក្រុងនិងផ្នែកនៅការិយាល័យ) និងមានជារបាយការណ៍ប្រចាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter