ថ្ងៃព្រហស្បត្តិ៍១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានរៀបចំទិវាបង្ហាញ ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុបចំនួុន ៣៩នាក់ ស្រី២៣នាក់។លទ្ធនៃការធ្វើទិវាបង្ហាញដូចខាងក្រោម៖
១.បន្លែទទួលបានបរិមាណសរុប២៩២ គ.ក្រ ដោយប្រើប្រាស់ទុនសរុប ១៦៥.០០០រៀល ទទួលបានចំណូលសរុប ៤៣.៨០០០រៀល
និងផលចំណេញ ២៧៣.០០០រៀល។
២.មាន់ ទទួលបានទំងន់សរុប៦៤ គ.ក្រ ដោយប្រើប្រាស់ទុនសរុប ៤១១.០០០រៀល ទទួលបានចំណូលសរុប ៩៥៩.០០០រៀល
និងផលចំណេញ៥៤៨.០០០រៀល និងការចិញ្ចឹមត្រីទទួលបាន
បរិមាណផល ១០៤គ.ក្រ ដោយប្រើប្រាស់ទុនសរុប ៥៩០.០០០ រៀល ទទួលបានចំណូលសរុប១.០៤០.០០០រៀល
និងផលចំណេញ ៤៥០.០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម