ថ្ងៃព្រហស្បត្តិ៍១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានរៀបចំទិវាចំការបង្ហាញដំណំាប្រាក់ចំណូល (ដំណំាសណ្តែកកួរ) នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ២២នាក់ ស្រ្តី ១០នាក់ ។
លទ្ធផលនៃការវិភាគសេដ្ឋកិច្ច នៃចំការបង្ហាញដំណំាសណ្តែកកួរ ផ្ទៃដី ២០អា ដែលកសិករបង្ហាញ ឈ្មោះ ស៊ុន ពិសី ភេទប្រុស អាយុ ២៧ឆ្នំា ទទួលបាន: ទិន្នផល សរុប : ៣០០០គ.ក លក់បានក្នុងតំលៃ ក្នុង១គ.ក២៥០០រៀល,ចំណូលសរុប៧ ៥០០ ០០០រៀល ចំណាយសរុប៥៥៨ ០០០រៀល/ ១វគ្គ និង ចំណេញ សរុប ៦ ៩៤២ ០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម