មាតិកា
ចុះពិនិត្យ វឌ្ឍន៍ភាពការរីកចំរើនស្រះជំរកត្រី ត្រាំសេះ ស្ថិតក្នុងឃុំ បឹងបត់កណ្ដោល ស្រះជំរកត្រីស្រះម្កាក់ ឃុំ អូរតាប៉ោង និងស្រះជំរកត្រី រំលេច ក្នុងឃុំ រំលេច ដែលបានអភិរក្ស និងអភិវឌ្ឍន៍នៅ ឆ្នាំ ២០២០
ចេញ​ផ្សាយ ១៥ មករា ២០២១
105

ថ្ងៃព្រហស្បត្តិ៍១កើត ខែមាឃ  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និង លោក. ម៉ែន វណ្ណ: អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានអមដំណើរ  ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងដោយមានការចូលរួម ពីលោក ផាយ ឡេង អភិបាលស្រុកបាកាន អភិបាលរងស្រុក តាលោសែនជ័យ កណ្ដៀង ក្រគរ ក្រវាញ លោក មេឃុំ ស្នាមព្រះ បឹងបត់កណ្ដោល មេទឹក អូរតាប៉ោង និងរំលេច លោក មេភូមិ គណ:កម្មការសហគមន៍ស្រះជំរកត្រី បានសហការជាមួយអង្គការ ANKO ចុះពិនិត្យ វឌ្ឍន៍ភាពការរីកចំរើនស្រះជំរកត្រី ត្រាំសេះ ស្ថិតក្នុងឃុំ បឹងបត់កណ្ដោល ស្រះជំរកត្រីស្រះម្កាក់ ឃុំ អូរតាប៉ោង និងស្រះជំរកត្រី រំលេច ក្នុងឃុំ រំលេច ដែលបានអភិរក្ស និងអភិវឌ្ឍន៍នៅ ឆ្នាំ ២០២០ កន្លងមកនេះ ។ ឯកឧត្តម បានកោតសរសើរ នូវសមិទ្ធផលដែលសម្រេចបាន អាចរក្សាបានការ បង្កើនផលស្តុកធម្មជាតិ ការផ្គត់ផ្គង់ និងការសាយភាពត្រីតាមវាលស្រែ ជាពិសេសបាន ណែនាំនូវសកម្មភាពជាយុទ្ធសាស្រ្តសំរាប់ការ អនុវត្តន៍បន្តនៅ ឆ្នាំ ២០២១ ខាងមុខឲ្យកាន់តែល្អប្រសើរថែមទៀត ។ម៉្យាងទៀតឯកឧត្តម បានសំណូមពរមកមន្ទីរកសិកម្មឱ្យត្រៀមកូនឈើមួយចំនួន ដូចជា ច្រេស ធ្នង់ គគី សម្រាប់ផ្តល់ដល់គណៈកម្មការស្រះជម្រកត្រី ក្នុងការដាំ នៅពេលធ្លាក់ភ្លៀងខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter