ថ្ងៃព្រហស្បត្តិ៍១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារបានចូលរួមកិច្ចប្រជុំពិភាក្សស្តីពី ដំណាំស្រូវស្តារឡើងវិញក្រោយរងផលប៉ះពីជំនន់ទឹកស្ទឹងពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តមប្រធានក្រុមការងារ និងប្រតិភូអមដំណើរ នៅសាលប្រជុំមន្ទីរកសិកម្ម ក្នុង គោលបំណងនៃកិច្ចប្រជុំ ១.ដើម្បីក្តាប់បាននូវលទ្ធផលស្តារឡើងវិញ ២.កំណត់បញ្ហាប្រឈមដែលជួបប្រទះលើការងារ បង្កបង្កើនផល លើដំណាំស្រូវប្រាំង ២០២០-២០២១ និងពិភាក្សារិះរកដំណោះស្រាយអន្តារគមន៍ទាន់ពេលកុំឱ្យមានផលខូចខាតធ្ងន់ធ្ងរ។ក្រុមការងារជំនាញក្សេត្រសាស្រ្ត បានបង្ហាញដោយសង្ខេបពីលទ្ធផលការចុះពិនិត្យតាមដានជាក់ ស្តែងពីស្ថានភាពលើផ្ទៃដីដែលត្រូវបានស្តារបាន បង្ហាញថា: ចំនួនគ្រួសារដែលបានទទួលពូជស្រូវសរុប ១៨ ៥៨១ គ្រួសារ ពូជស្រូវសម្រាប់ស្តារឡើងវិញ សរុបចំនួន ១ ៨៤៦ តោន ៨០០គីឡូក្រាម ផ្ទៃដីដែលត្រូវបានស្តារសរុបចំនួន ១៨ ១២៣ ហិកតា។ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ ដំណាំស្រូវដែលបានស្តារ ចាប់ផ្តើមចេញកួរចេញផ្កាជាបណ្តើរៗហើយ។ ប៉ុន្តែនៅតំបន់មួយចំនួនកំពុងតែខ្វះខាតទឹកជាបន្តបន្ទាប់ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម