ថ្ងៃសុក្រ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ លោក ផាយ ឡេង អភិបាលស្រុក បាកានដោយមានការចូលរួមពី លោក នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែក រដ្ឋបាលជលផលរាំងទិល អធិការរងប៉ូលីសលោកមេឃុំមេទឹកនិងក្រុមប្រឹក្សា លោក នាយប៉ុស្ត បូលីសរដ្ឋបាល ឃុំមេទឹក មេភូមិ ប្រជាពលរដ្ឋចំនួន ៧០ នាក់ បាននាំគ្នាប្រារព្ធពីធីដុតបំផ្លាញឧបករណ៍ឆក់ ដែលបង្រ្កាបបាន និងប្រជាជនស្ម័គ្រចិត្តយកមកប្រគល់ជូន ចំនួន ១២៥ គ្រឿង ព្រមទាំងឧបករណ៍ស្បៃមុងចាស់ ចាស់ ដែលដកហូតពីបទល្មើស នៅសាលាឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នៅចុងបញ្ចប់ លោកប្រធានមន្ទីរ បានណែនាំ ផ្ដាំផ្ញើរមួយចំនួនដូចខាងក្រោម:
១.ខិតខំចូលរួម បង្ក្រាបបទល្មើសថែមទៀត
២.ការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃ
៣.ជំរុញវារីវប្បកម្ម ការដាំបន្លែសុវត្តិភាព និងជាពិសេស
ត្រូវអនុវត្តឲ្យបានល្អ នូវអនុសាសន៍ ដ៍ថ្លៃថ្លា៧ ចំនុច របស់សម្ដេច តេជោ ដើម្បីធនធានជលផលរបស់យើងទាំងអស់គ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម