មាតិកា
ទិវាបង្ហាញចំការ ប្រព័ន្ធកសិកម្មចម្រុះ (បន្លែ ,មាន់ និងស្រូវ) នៅភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ មករា ២០២១
96

ថ្ងៃសុក្រ២កើត ខែមាឃ  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានរៀបចំទិវាបង្ហាញចំការ ប្រព័ន្ធកសិកម្មចម្រុះ (បន្លែ ,មាន់ និងស្រូវ) នៅភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ៣០នាក់ ,ស្រ្តី ១២នាក់ ។ កសិករបង្ហាញមានឈ្មោះ គង់ ផុន ភេទ ប្រុស អាយុ ៥៥ឆ្នំា បានធ្វើបង្ហាញប្រព័ន្ធកសិកម្មចម្រុះ  មានផ្ទៃដី ៣០អា ក្នុងនោះ មាន ដំណំាបន្លែ ត្រសក់ មានផ្ទៃដី ៥អា ; ទីធ្លាចិញ្ចឹមមាន់ មានផ្ទៃដី៥អា និង ស្រូវពូជសុម៉ាលី មានផ្ទៃដី ២០អា។ យោងតាមលទ្ធផល វិភាគសេដ្ឋកិច្ច និងពិភាក្សាក្រុម បានបង្ហាញថា÷
១-ដំណំាត្រសក់ ផ្ទៃដី៥អា ទទួល បានទិន្នផល ១០០០គ.ក , តំលៃ១០០០រៀល/១គ.ក ចំណូលសរុប ១ ០០០ ០០០រៀល ចំណាយសរុប ២៧៩ ០០០រៀល និងទទួលប្រាក់ចំណេញសរុប ៧២១ ០០០រៀល។
២-ការចិញ្ចឹមមាន់លក់បាន ៤៥គ.ក (៣០ក្បាល) ដោយក្នុង១គ.ក តំលៃ ១៥ ០០០រៀល ចំណូលសរុប ៦៧៥ ០០០រៀល ចំណាយសរុប ២០០ ០០០រៀល និងទទួលបានប្រាក់ចំណេញសរុប ៤៧៥ ០០០រៀល
៣-ដំណាំស្រូវពូជសុម៉ាលី អនុវត្តលើផ្ទៃដី ២០អា ទទួលបានទិន្នផល ៦០០គ.ក លក់បាន ១គ.ក តំលៃ ១១០០រៀល ចំណូលសរុប ៦៦០ ០០០រៀល ចំណាយសរុប ២៩០ ០០០រៀល
និង ចំណេញសរុប ៣៧០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter