ថ្ងៃសុក្រ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានរៀបចំទិវាបង្ហាញ ដំណាំប្រាក់ចំណូល (ដំណាំត្រសក់ និងម្រះ) នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ កសិករធ្វើបង្ហាញ ឈ្មោះ ផៃ យាន ភេទស្រី អាយុ ៦៤ឆ្នាំ ផ្ទៃដីធ្វើបង្ហាញ ១០អា ។កសិករចូលរួមសរុបចំនួុន ៣៨នាក់ ស្រី២៨នាក់។
-លទ្ធផលនៃការធ្វើទិវាបង្ហាញថាៈ
បន្លែ(ដំណាំត្រសក់ និងម្រះ ) ទទួលបានបរិមាណផលចំនួន ២៦៤គ.ក ចំណាយសរុប ៣២៥ ០០០រៀល ចំណូលសរុប ៩៧២ ០០០ ៛ និងទទួលបានប្រាក់ចំណេញសរុប ៤៦៧ ០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម