មាតិកា
កិច្ចប្រជុំស្តីពីវឌ្ឍនៈភាព បញ្ហាប្រឈម ដំណោះស្រាយ លើអនុវត្តការងារវិមជ្ឈការ និងសហវិមជ្ឈការទាក់ទងវិស័យកសិកម្ម ក្នុងខេត្តពោធិ៍សាត់និងផែនការ ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ មករា ២០២១
114

ថ្ងៃអង្គារ ៦កើត ខែមាឃ  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំតូចមន្ទីរកសិកម្ម បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាព បញ្ហាប្រឈម ដំណោះស្រាយ លើអនុវត្តការងារវិមជ្ឈការ និងសហវិមជ្ឈការទាក់ទងវិស័យកសិកម្ម ក្នុងខេត្តពោធិ៍សាត់និងផែនការ ឆ្នាំ២០២១ក្រោមអធិបតីភាព ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពី គណ:កម្មការអនុវត្តវិមជ្ឈការ និងសហវិមជ្ឈការ របស់មន្ទីរការិយាល័យជំនាញ សំខាន់ និងមន្រ្តីជួរក្រោយអង្គភាពច្រកចេញចូលតែមួយ សរុប ១១នាក់/ស្រី០១នាក់ ។
ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ ១.ពិភាក្សាលទ្ធផលការងារ សម្រេចបាន ឆ្នាំ២០២០ បញ្ហាប្រឈមនិង ដំណោះស្រាយ ២.រៀបចំផែនការសហការគាំទ្រ  ពិនិត្យនិងបញ្ជាក់បច្ចេកទេសក្នុងនាមជំនាញ  ដល់អង្គភាពច្រកចេញចូលរដ្ឋបាលខេត្ត -ស្រុក និងជំរុញអាជីវក អនុវត្តស្របច្បាប់កំណត់ ទាក់ទងនិងជលផល ផលិតកម្មនិង បសុព្យាបាល និងនីតិកម្មកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter