នារសៀលថ្ងៃ ពុធ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ ដើម្បីដាក់ចេញនូវវិធានការមួយចំនួន ត្រៀមបង្ការ ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំសាលាខេត្ត។កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ប្រតិភូថ្នាក់ជាតិ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីដែលមានការពាក់ព័ន្ធមួយចំនួនទៀត។ក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់សេចក្តីសម្រេច ជូនអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម